ចាំងសៀកទៀង

![]() | ![]() | ![]() | ![]() |
---|---|---|---|
![]() | ![]() | ![]() | ![]() |
![]() |
ស្វែងយល់អំពីហាងចាំងសៀកទៀង
ហាងមាស ពេជ្រ ចាំងសៀកទៀង ផ្តល់ជូននូវគ្រឿងអលង្ការដ៏ប្រណីតៗជាច្រើនប្រភេទដែលអ្នកអាចជ្រើសរើសយកមកប្រើប្រាស់បានពេញមួយជីវិតរបស់អ្នក។ ផលិតផលរបស់យេីងខ្ញុំមានប្រកបទៅដេាយតែវត្ថុធាតុដើមយកមកពីក្រៅប្រទេសដែលមានគុណភាពខ្ពស់បំផុតរួមមានប្លាទីនចាប់ពីទឹក៧រហូតដល់មាសទឺក១០។ ផលិតផលទាំងអស់នេះគឺធ្វើដោយដៃនិងម៉ាសុីនពោរពេញទៅដោយស្ទីលទំនេីបនិងទាន់សម័យបំផុតរចនាឡេីងដោយមានការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធទៅលេីកម្រិតរបស់ផលិតផល។ សូមចូលរួមរីករាយជាមួយបទពិសោធន៍ដ៏ប្រណីតនៃផលិតផលរបស់យើងខ្ញុំនៅថ្ងៃនេះ!
មជ្ឈមណ្ឌលជំនួយ
រីករាយក្នុងការជួយ
យើងចង់ធ្វើឱ្យបទពិសោធន៍នៃការទិញទំនិញជាមួយយើងមានភាពងាយស្រួលតាមដែលអាចធ្វើបាន។ ហេតុនេះហើយជាមូលហេតុដែលយើងបានយកសំណួរមួយចំនួនដែលយើងត្រូវបានសួរញឹកញាប់បំផុតនិងចងក្រងពួកវានៅមួយកន្លែង។ ប្រសិនបើអ្នកនៅតែមានអ្វីដែលអ្នកចង់ដឹង សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកយើង!

តើខ្ញុំអាចមានការរុំអំណោយគ្រឿងអលង្ការរបស់ខ្ញុំបានឬទេ?
ការវេចខ្ចប់អំណោយគឺមាននៅក្នុងហាងរបស់យើងខ្ញុំ។ ប្រសិនបើអ្នកមានគម្រោងចង់ទិញផលិតផលរបស់យើងជូនមនុស្សជាទីស្រលាញ់របស់អ្នកឬក៏គ្រាន់តែចង់បានវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ យើងនឹងរីករាយក្នុងការផ្តល់ជូនអ្នកនូវប្រអប់គ្រឿងអលង្ការរបស់យើងបាន។ ប្រអប់របស់យើងមានច្រើនទំហំនិងរាងដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់ចំណង់ចំណូលចិត្តរបស់អតិថិជននីមួយៗ។ យើងខ្ញុំមានប្រអប់សម្រាប់ចិញ្ចៀន ខ្សែក ឬគ្រឿងអលង្ការជាទូទៅ។ ប្រអប់របស់យើងនឹងមិនត្រឹមតែរក្សាគ្រឿងអលង្ការរបស់អ្នកឱ្យមានសុវត្ថិភាពនិងស្រស់ស្អាតប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យគ្រឿងអលង្ការរបស់លោកអ្នកភ្លឺរលោងជាមួយនឹងកម្រិតនៃភាពប្រណីតនិងភាពថ្លៃថ្នូរផងដែរ។
.jpg)
តើអ្នកទទួលយកវិធីបង់ប្រាក់អ្វីខ្លះ?
នៅហាងលក់មាសពេជ្រចាំងសៀកទៀង យើងធ្វើប្រតិបត្តិការអាជីវកម្មរបស់យើងតាមរយៈទម្រង់សាច់ប្រាក់និងឌីជីថល។ យើងខ្ញុំនឹងទទួលយកតែប្រាក់រៀលកម្ពុជាឬដុល្លារអាមេរិកសម្រាប់ការទូទាត់ជាសាច់ប្រាក់ប៉ុណ្ណោះ។ យើងខ្ញុំក៏សូមណែនាំអតិថិជនឱ្យផ្ទេរប្រាក់ជាមួយធនាគារ ABA ឬធនាគារអេស៊ីលីដាដែរ ប្រសិនបើការទូទាត់តាមប្រព័ន្ធឌីជីថលត្រូវបានប្រព្រឹត្តឡេីង។ ហាងយើងខ្ញុំបានជ្រើសរើសវិធីបង់ប្រាក់ទាំងនេះពីព្រោះវាជាដំណើរការទូទាត់លឿននិងងាយស្រួលបំផុតសម្រាប់បទពិសោធន៍របស់អតិថិជនយើង។
.jpg)
តើខ្ញុំស្វែងរកការវាស់វែងត្រឹមត្រូវដោយរបៀបណា?
យើងខ្ញុំដឹងថាការស្វែងរកគ្រឿងអលង្ការដែលសមស្របតាមទំហំរបស់អ្នកអាចជាការលំបាកមួយ ជាពិសេសព្រោះតែគ្រឿងអលង្ការគឺស្អាតនិងភ្លឺបំផុតនៅពេលដែលវាសាកសមនឹងអ្នកពាក់វាយ៉ាងត្រូវល្អឥតខ្ចោះ។ ប៉ុន្តែអ្នកកុំបារម្ភពីព្រោះយើងអាចជួយអ្នកបាន សេវាកម្មរបស់យើងខ្ញុំក៏រួមមានការផ្តល់ជូនអតិថិជននូវការវាស់វែងត្រឹមត្រូវផងដែរ។ យើងមានឧបករណ៍និងវិធីសាស្រ្តជាច្រើនដើម្បីជួយអ្នកស្វែងរកប្រវែងនិងទំហំដែលសមស្របបំផុតសម្រាប់អ្នកនៅក្នុងហាងរបស់យើង។ យើងខ្ញុំមិនត្រឹមតែអាចផ្តល់ជូនយលោកអ្នកនូវការវាស់វែងប៉ុណ្ណោះទេ យើងក៏អាចកែសម្រួលផលិតផលរបស់យើងជាច្រើនឱ្យសមនឹងអ្នកនៅនឹងកន្លែងរបស់យេីងផ្ទាល់តែម្តង។ ទោះបីជាវាមិនសមនឹងអ្នកនៅពេលបច្ចុប្បន្នក៏ដោយ។ ដូច្នេះសូមលោកអ្នកអញ្ជើញចុះមកមេីលហាងយើងខ្ញុំភ្លាមៗនេះ ពួកយេីងនឹងរីករាយចាំទទួលអ្នកគ្រប់ពេល។ សូមអរគុណ!
![]() | ![]() | ![]() | ![]() |
---|---|---|---|
![]() | ![]() | ![]() | ![]() |
![]() |