top of page

គោលការណ៍នៅហាងចាំងសៀកទៀង

នៅហាង​លក់គ្រឿងអលង្ការមាសពេជ្រចាំងសៀកទៀង យេីងឱ្យតម្លៃអតិថិជនជាចម្បង។ នោះហើយជាមូលហេតុដែលយើងបានបង្កើតគោលការណ៍ហាងច្បាស់លាស់ដែលរៀបរាប់ពីអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីការទិញដូរឥវ៉ាន់ជាមួយយើង។ សូមអានអំពីគោលការណ៍ហាងយើងខ្ញុំដូចខាងក្រោមហើយអ្នកអាចទាក់ទងមកយើងជាមួយនឹងសំណួរណាមួយដែលអ្នកអាចចង់សួរបាន។

photo_2023-01-09_22-01-06.jpg

គោលការណ៍ឯកជនភាពរបស់យើង

ទិន្នន័យរបស់អ្នកមានសុវត្ថិភាព

សេចក្តីជូនដំណឹងនេះអនុវត្តចំពោះព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលបានដាក់ជូនក្នុងគេហទំព័ររបស់ហាង​លក់គ្រឿងអលង្ការមាស​ ពេជ្រចាំងសៀកទៀង។ ព័ត៌មានទាំងនេះអាចមាននៅក្នុងទម្រង់នៃឈ្មោះរបស់អ្នក - ឈ្មោះហ្វែសប៊ុករបស់អ្នក - អាសយដ្ឋានអ៊ីមែល - លេខទូរស័ព្ទររបស់អ្នក។ ព័ត៌មានទាំងអស់នេះនឹងត្រូវបានប្រមូលនៅពេលដែលអ្នកបានបំពេញនៅក្នុងប្រអប់ដាក់ស្នើរបស់យើង។ ព័ត៌មាន​ដែល​ប្រមូល​បាន​នឹង​ត្រូវ​ប្រើ​សម្រាប់​តែ​គោលបំណង​ទាក់ទង​ឬ​ផ្តល់​ព័ត៌មានបន្ថែម​ប៉ុណ្ណោះ។ ដូច្នេះហើយយើងនឹងមិនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមកប្រឆាំងនឹងឯកជនភាពរបស់អ្នកតាមមធ្យោបាយណាមួយឡើយ។ ឯកជនភាពរបស់អ្នកប្រើប្រាស់របស់យើងគឺមានសារៈសំខាន់ខ្ពស់បំផុតចំពោះអាជីវកម្មរបស់យើង។ យើងផ្តល់តម្លៃលើការជឿទុកចិត្តរបស់អតិថិជនយើងដើម្បីឱ្យពួកគេអាចបន្តគាំទ្រយើងដោយភាពជឿជាក់ម្តងហើយម្តងទៀត!

គោលការណ៍ផ្លាស់ប្តូររបស់យើង

អ្នកអាចផ្លាស់ប្តូរវាបាន

ប្រសិនបើអ្នកមិនពេញចិត្តទាំងស្រុងនឹងការទិញគ្រឿងអលង្ការរបស់អ្នកទេ អ្នកនឹងអាចមានជម្រើសក្នុងការផ្លាស់ប្តូរផលិតផលនៅហាងរបស់យើងសម្រាប់គ្រឿងអលង្ការផ្សេងទៀតបាននៅតម្លៃដេីម។ ជម្រើសនេះនឹងរក្សាបានលុះត្រាតែផលិតផលត្រូវបានទិញក្នុងរយៈពេល២៤ម៉ោងចុងក្រោយហើយមិនមានការកែប្រែឬការខូចខាតណាមួយកេីតឡេីងទៅលេីវានោះទេ។ យេីងខ្ញុំក៏ណែនាំឱ្យអតិថិជនគប្បីអមជាមួយនឹងបង្កាន់ដៃដើមរបស់វាផងដែរ។ ជាអកុសល ការបង្វិលសងពេញលេញមិនអាចចេញឱ្យអ្នកវិញបានទេ។ យើងតស៊ូគាំទ្រមតិតម្លាភាពពេញលេញនៅក្នុងអាជីវកម្មរបស់យើង។ នេះហេីយជាមូលហេតុដែលយើងណែនាំអតិថិជនឱ្យទទួលបានព័ត៌មានពេញលេញអំពីគោលការណ៍របស់យើងតាមដែលអាចធ្វើទៅបានមុនពេលការទិញត្រូវបានប្រព្រឹត្តឡើងដើម្បីជៀសវាងការយល់ច្រឡំណាមួយ។

គោលការណ៍កំណត់តម្លៃរបស់យើង

តម្លៃអាចប្រែប្រួលបាន

ដោយសារភាពប្រែប្រួលលេីទីផ្សាររបស់មាសនិងតម្លៃរួមចំណែកផ្សេងទៀតដូចជាកម្លាំងពលកម្ម នោះតម្លៃគ្រឿងអលង្ការនីមួយៗមិនត្រូវបាននៅឋិតថេររហូតនោះទេ។​ វានឹងត្រូវបានផ្លាស់ប្តូរទៅតាមពេលវេលានិងកាលបរិច្ឆេទនៃការទិញឬលក់របស់អ្នក។ ដូច្នេះហើយតម្លៃនៃផលិតផលនីមួយៗមិនអាចបង្ហាញឬបញ្ជាក់បានពេញលេញតាមអ៊ីនធឺណិតឬនៅលើទូរស័ព្ទនោះឡេីយ។ ព័ត៌មានច្បាស់នៃតម្លៃអាចនឹងបញ្ជាក់ពេញលេញបាននៅហាងយេីងខ្ញុំតែប៉ុណ្ណោះ។ ទោះបីជាការបង្វិលសងពេញលេញមិនអាចប្រគល់ឱ្យអ្នកវិញក៏ដោយ អតិថិជនតែងតែអាចលក់ផលិតផលរបស់ពួកគេត្រឡប់មកយើងវិញបាន។ តម្លៃនៃផលិតផលដែលត្រូវបានលក់បន្តមកយើងខ្ញុំវិញក៏នឹងផ្អែកលើការប្រែប្រួលនៃទីផ្សារនិងកត្តាផ្សេងទៀតដូចជាការមិនរាប់បញ្ចូលថ្លៃពលកម្មនៅពេលលក់បន្តជាដើម។ ទោះបីជាគោលការណ៍នេះអាចហាក់បីដូចជាស្មុគស្មាញខ្លាំងចំពោះអ្នក យើងអាចធានាអ្នកបានថាគោលការណ៍នេះជារបៀបដែលហាងគ្រឿងអលង្ការភាគច្រើននៅក្នុងប្រទេសកម្ពុជាដំណើរការឡេីងដូចគ្នា។ ដូច្នេះលោកអ្នកមិនគួរភ័យខ្លាចចំពោះការបៀតបៀននិងបន្លំណាមួយឡេីយ។

Gold Accessories
Necklaces
Fine Jewelry Display
Silver Jewelry
Gold Jewelry
Gold Hoop
Large Rings
Bead Rings
Pearl Earrings
bottom of page