top of page

ទាំងអស់អំពីយើង

បន្ទាប់ពីបានរួចផុតពីទុក្ខលំបាកក្នុងរបបខ្មែរក្រហម ហាងលក់មាសពេជ្រចាំងសៀកទៀងត្រូវបានស្ថាបនាឡើងដំបូងក្នុងឆ្នាំ១៩៨៥ដោយអ្នកស្រីចាំងសៀកទៀងនិងក្រុមគ្រួសាររហូតដល់ពេលបច្ចុប្បន្ន។ អ្វី​ដែល​បាន​ចាប់​ផ្តើម​ក្នុង​នាម​ជា​អាជីវកម្ម​ក្នុង​ស្រុក​តូច​មួយ​បានប្រែ​ក្លាយ​ជាហាងដ៏ធំដែលជា​ចំណង់ចំណូល​ចិត្ត​ពេញ​មួយ​ជីវិត​សម្រាប់​គ្រួសារ​របស់​អ្នកស្រី។ ហាងយេីងខ្ញុំបានវិវត្តភ្លាមៗទៅជាអាជីវកម្មដែលមានការគោរពខ្ពស់ពីអតិថិជនរួមជាមួយនឹងបទពិសោធន៍ជិត៤០ឆ្នាំនៅក្នុងអាជីវកម្មមួយនេះ។ អាជីវកម្មរបស់យើងខ្ញុំមានការដោះដូរនិងការផ្តល់ជូនគ្រឿងអលង្ការដ៏ស្រស់ស្អាតសម្រាប់អតិថិជនសមស្របទៅតាមគ្រប់កាលៈទេសៈរបស់លោកអ្នក។ ពួកយើងបានផ្តោតលើការផ្តល់ជូននូវតែវត្ថុធាតុដើមដ៏ល្អបំផុតនៃត្បូង ពេជ្រ និងមាសសម្រាប់អតិថិជនរបស់យើង។

យើងដឹងថាការទិញគ្រឿងអលង្ការអាចក្លាយជាការតានតឹងសម្រាប់អតិថិជនមួយចំនួនហើយការស្វែងរកអាជីវកម្មដែលលោកអ្នកអាចជឿទុកចិត្តបានគឺកាន់តែដូច្នេះ។ នេះហើយជាមូលហេតុដែលយើងចង់ធានាជូនអតិថិជនថាការទិញទំនិញជាមួយហាង​លក់មាស
ពេជ្រយើងខ្ញុំគឺជាជម្រើសដែលមានសុវត្ថិភាពបំផុតក្នុងការជ្រើសរើសរបស់លោកអ្នក។ អាជីវកម្មរបស់យើងពឹងផ្អែកខ្លាំងលើការជឿទុកចិត្តនិងសុវត្ថិភាព។ យើងឱ្យតម្លៃខ្ពស់ទៅលើទំនាក់ទំនងរបស់អតិថិជនម្នាក់ៗជាមួយយើង។ ហាងយើងខ្ញុំផ្តល់នូវបរិយាកាសមិត្តភាពនិងគ្មានសម្ពាធដល់អតិថិជនដែលធ្វើឱ្យដំណើរការទិញលក់មានភាពល្អប្រសេីរ។ ប៉ុន្តែសំខាន់បំផុតនោះគឺហាងយើងខ្ញុំធានាថាផលិតផលនីមួយៗរបស់យើងត្រូវបានផ្ទៀងផ្ទាត់យ៉ាងពេញលេញនិងផលិតឡើងជាមួយតែគុណភាពដែលខ្ពស់បំផុត។

 

មិនថាអ្នកចង់ស្វែងរកឈុតពិសេសឬស្ទីលទំនេីបៗណាមួយនោះទេ អ្នកនឹងអាចស្វែងរកវាបាននៅក្នុងហាង​លក់មាសពេជ្រចាំងសៀកទៀងរបស់យេីង!

photo_2022-12-13_21-36-12.jpg
Gold Accessories
Necklaces
Fine Jewelry Display
Silver Jewelry
Gold Jewelry
Gold Hoop
Large Rings
Bead Rings
Pearl Earrings
bottom of page