top of page

មកស្គាល់ហាងចាំងសៀកទៀង

នៅពេលដែលពាក្យពេចន៏មិនគ្រប់គ្រាន់សម្រាប់បង្ហាញពីបំណងប្រាថ្នានៃគ្រឿងអលង្ការរបស់អ្នក​​​​​​​​​​​​​​​​​​​​ ការជ្រើសរើសគ្រឿងអលង្ការដ៏អស្ចារ្យរបស់យើងអាចជួយអ្នកបាន។​ គ្រឿងអលង្ការភាគច្រើនរបស់យេីងគឺបានរចនាឡេីងដោយដៃដើម្បីភាពល្អឥតខ្ចោះរបស់ផលិតផល។ ដូច្នេះនៅពេលដែលអ្នកជ្រើសរើសគ្រឿងអលង្ការក្នុងសុបិន្តរបស់អ្នកនៅហាងយេីងខ្ញុំ អ្នកនឹងដឹងថាវាអាចស្ថិតស្ថេរបានជារៀងរហូត។ មិនថាអ្នកចង់ទិញជូនសម្រាប់ខ្លួនឯងឬមនុស្សជាទីស្រ​លាញ់របស់អ្នកនោះទេ អ្នកប្រាកដជាអាចស្វែងរកអ្វីដែលអ្នកចង់បាននៅហាងមាស ពេជ្រ ចាំងសៀកទៀង។

photo_2022-12-16_23-15-59.jpg

ហេតុអ្វីជ្រើសរើសយើង?

ភាពជោគជ័យរបស់ហាងមាសពេជ្រចាំងសៀកទៀងកើតចេញពីគុណតម្លៃជាស្នូលរបស់យើងជាអ្នកធ្វេីអាជីវកម្ម ហើយការលើកតម្កើងវាសម្រាប់អតិថិជនរបស់យើងគឺមានសារៈសំខាន់បំផុត។ អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ខុស​ផ្លែកពីហាងដទៃ​គឺ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ផ្តល់​គុណតម្លៃជាស្នូលទាំងនេះដល់​អតិថិជនរបស់យើង​លើស​ពី​អ្វី​ទាំង​អស់។ 

photo_2022-12-12_23-33-51.jpg

ការជឿទុកចិត្ត

បង្កើតទំនាក់ទំនងយូរអង្វែង

យើងបានខិតខំប្រឹងប្រែងស្វាហាប់ក្នុងការធានាថាអតិថិជនរបស់យើងកំពុងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវក្នុងការជឿទុកចិត្តលេីយើង។ នៅហាងមាស ពេជ្រយើងខ្ញុំមិនត្រឹមតែលក់ផលិតផលជូនលោកអ្នកប៉ុណ្ណោះទេ យើងផ្តល់ជូននូវការប្តេជ្ញាចិត្តពិតប្រាកដរបស់យេីងទៅលេីអ្នក។ រាល់ផលិតផលរបស់យើងខ្ញុំមានការធានាត្រឹមត្រូវ។​ យើងនឹងមិនផ្តល់ជូនអ្នកនូវផលិតផលដែលបំភាន់ណាមួយដេីម្បីតែចំណេញមួយគ្រាតូចនោះទេ។ នេះគឺដោយសារតែយើងឱ្យតម្លៃលើទំនុកចិត្តនិងទំនាក់ទំនងរបស់យើងជាមួយអតិថិជនសម្រាប់រយៈពេលវែង។ ទីបំផុតយើងដឹងថាហាងយើងខ្ញុំអាចនៅមានដូចសព្វថ្ងៃនេះបានលុះត្រាតែមានការគាំទ្រនិងការជឿទុកចិត្ត​ខ្លាំងពីសំណាក់អតិថិជនរបស់យើង។ ហេតុនេះហើយទេីបការជឿទុកចិត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំអាជីវកម្មរបស់យើងរហូតដល់សព្វថ្ងៃ។

photo_2022-12-12_23-43-27.jpg

គុណភាព

ការប្រេីប្រាស់វត្ថុធាតុដេីម

ផលិតផលជាច្រើនរបស់យើងខ្ញុំគឺបានធ្វើឡេីងដោយដៃពោរពេញទៅដោយត្បូង ពេជ្រ មាស​និង​ប្លាទីនដែលមានគុណភាពខ្ពស់ស័ក្តិសមសម្រាប់ចំណង់ចំណូលចិត្តនិងតម្រូវការគ្រប់ប្រភេទនៃអតិថិជនរបស់យើង។ យើងបានស្វែងរកវត្ថុធាតុដេីមពីកន្លែងជាច្រើនជុំវិញពិភពលោកដើម្បីធានាថាអតិថិជនរបស់យើងនឹងទទួលបានតែអ្វីដែលល្អបំផុតដែលយើងនឺងអាចផ្តល់ជូន។ ភាពបរិសុទ្ធមាសរបស់ពួកយើងគឺក្នុងចំណោមហាងល្អបំផុតនៅលើទីផ្សារបច្ចុប្បន្ន។ ដូច្នេះ​ប្រសិន​បើ​អ្នក​ឱ្យ​តម្លៃ​គុណភាព​ដូច​យើង​ខ្ញុំដែ​រ នោះ​កុំ​សម្លឹង​មើល​ទៅ​ណាឆ្ងាយ​ពីព្រោះ​យើង​អាចជូយ​អ្នក​បាន!

photo_2022-12-16_23-20-19.jpg

សេវាកម្មគួរឱ្យចងចាំ

កែប្រែការយល់ដឹងអំពីភាពប្រណីត

ផលិតផលដែលយើងមាននៅហាងចាំងសៀកទៀងផលិតឡើងមិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងលេីសពីនេះទៀត វាគឺជាបទពិសោធន៍ដែលអ្នកមិនអាចបំភ្លេចបាន។ យើងខ្ញុំតែងតែប្រាថ្នាចង់បង្កើតគ្រឿងអលង្ការដែលអាចនៅជាមួយអ្នកពេញមួយជីវិត។ យើងចង់ឱ្យផលិតផលរបស់យើងមានតម្លៃលេីសជាងតែជាគ្រឿងតុបតែងលម្អ។ យើងចង់ឱ្យវាក្លាយជាបទពិសោធន៍មាសដែលមិនអាចបំភ្លេចបានសម្រាប់អតិថិជនរបស់យើង។ មិនថាអ្នកគ្រាន់តែពេញចិត្តលេីក្រវិលតូចល្អិតឬចិញ្ចៀនពេជ្រធំមួយនោះទេ ពួកយើងនឹងព្យាយាមផ្តល់ជូនអ្នកនូវបទពិសោធន៍ដ៏ល្អបំផុតដែលអ្នកអាចទទួលបាន។ គោលបំណងរបស់ពួកយើងគឺដើម្បីអាចលើកទឹកចិត្តមនុស្សតាមរយៈគ្រឿងអលង្ការរបស់យើងដើម្បីរក្សាពេលវេលាពិសេសទាំងនោះឱ្យនៅគង់វង្ស។

“គ្រឿងអលង្ការគឺហាក់បីដូចជាជីវប្រវត្តិរបស់យេីង។ វាគឺជារឿងមួយដែលប្រាប់ជំពូកជាច្រើននៃជីវិតរបស់យើង។”

Gem Hunt

ទំនាក់ទំនង

#52E0, 367 Street. សង្កាត់ច្បារអំពៅទី២, 121202

info@changsiekteang.com

012496913- ប្រព័ន្ធសែលកាត

016655655- ប្រព័ន្ធស្មាត

0883373797- ប្រព័ន្ធមែតហ្វូន

អរគុណសម្រាប់ការដាក់ស្នើ!

ទម្រង់ផ្តល់ព័ត៌មានតាមអុីមែល

អរគុណសម្រាប់ការបញ្ចូល!

Gold Accessories
Necklaces
Fine Jewelry Display
Silver Jewelry
Gold Jewelry
Gold Hoop
Large Rings
Bead Rings
Pearl Earrings
bottom of page